ថ្ងៃច័ន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨
គេហទំព័រ សមាគមន៍អ្នកកាសែតកម្ពុជា ដើម្បីអភិវឌ្ឍន៍ || ទំនាក់ទំនងការិយាល័យៈ 088 8 202 606 - 092 202 606
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងព្រមាន លោក សាំពិសិដ្ឋ រាប់សិបដង
Thu,15 February 2018 (Time 04:45 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 278នាក់)

កន្លងទៅសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ក៏បានធ្លាប់ ព្រមានខ្លាំងៗ ទៅលើលោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធា នីភ្នំពេញ ដែលធ្វើផ្លូវគ្មាន គុណភាពហើយសូម្បី តែជួសជុលផ្លូវឡើ ងវិញក៏មិនបាន ល្អដែរ។រំលឹកអំឡុងដើមខែមេសាឆ្នាំ២០១៦

ប៉ុន្តែរហូតមក ដល់ពេលនេះ លោកស៊ុនចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់ ចាត់វិធានការ ទៅលើភាពអសកម្ម និងខ្វះការទទួលខុស ត្រូវរបស់លោកសាំ ពិសិដ្ឋ នៅឡើយទេ ហើយលោក សាំពិសិដ្ឋនៅតែកាន់ កាប់តំណែងជា ប្រធានមន្ទី រសាធារកាណ៍ រាជធានីភ្នំពេញ យ៉ាងសុខស្រួល។ ហេតុនេះហើយ ទើបមានការសង្ស័យ ថាលោកស៊ុនចាន់ ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ ទទួលបានផលប្រយោជន៍ ពីលោកសាំពិសិដ្ឋ ទើបបណ្ដោ យឲ្យលោក សាំ ពិសិដ្ឋ ធ្វើអ្វីៗតាមអំពើ ចិត្តជិះសេះលែងដៃ ។

តាមប្រភពពី មន្ត្រីរាជការ នៅក្នុងមន្ទីរ សាធារណការ និង ដឹកជញ្ជូន រាជធានីភ្នំពេញបាន បង្ហើបឲ្យដឹងថា ការដែល លោកសាំ ពិសិដ្ឋប្រធាន មន្ទីរសាធារណការ រាជធានីភ្នំពេញ ហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្ តគឺមានការឃុបឃិត បើកដៃពី សំណាក់លោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

ជាក់ស្ដែងផ្លូវក្នុង រាជធានីភ្នំពេញ ជាច្រើនខ្សែធ្វើមិនទាន់ រួចរាល់ផងក៏ខូច ទៅវិញអស់ដោយ សារតែផ្លូវ ទាំងនោះគ្មាន គុណភាព និង ធ្វើមិនត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស។ ប្រភពខ្លះ បានឲ្យដឹង ថាដោយ សារតែអំពើពុករលួយ ចាក់ស្ដើងស៊ីក្រាស់ឬ ធ្វើផ្លូវជាប់រហូត ទើបផ្លូវ ជាច្រើនខ្សែ ក្នុងរាជធានីភ្នំពេញ កំពុងខូចវិញ ជាបន្តបន្ទាប់ដូចជា ផ្លូវនៅសង្កាត់ ទួលទំពូង ទី២ខណ្ឌចំការ មនជាដើម ហើយបច្ចុប្បន្នផ្លូវ ទាំងនោះកំពុង ធ្វើឡើងវិញ។

ថ្មីៗនេះបណ្ដាញ ព័ត៌មាន មួយចំនួនបាន ផ្សព្វផ្សាយ ពីភាពអសកម្មនិង អំពើពុករលួយរបស់ លោកសាំពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដែលល្បីល្បាញ ខាង ពុករលួយហើយធ្វើផ្លូវ ជួសជុលផ្លូវ គ្មានគុណភាព។

មានការរិះគន់ ចំៗថា សូម្បីតែករណី ប្រឡងយកប័ណ្ ណបើកបររថយន្ត ក៏ដូចជាការ ធ្វើស្លាកលេខ ឡានរថយន្ត និងម៉ូតូក៏មាន អំពើពុករលួយ កើតឡើងដែរ ហើយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ បែរជារក្សាភាពស្ងៀមស្ងាត់។

មានការអំពាវនាវ ឲ្យលោកស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ពិនិត្យ មើលឡើងវិញ អំពីភាពអសកម្ម និងអំពើពុករលួយ របស់លោក សាំពិសិដ្ឋ ដើម្បីកុំឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះ ក្រសួងសាធារណការ និងដឹកជញ្ជូន។

រហូតមកដល់ ពេលនេះលោក ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំង អំពើពុករលួយមិនទាន់ មាន ផែនការនៃ ការស៊ើបអង្កេត ក្នុងករណី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី ភ្នំពេញ នូវទ្បើយទេបើទោះ បីមានការលើក ទ្បើងជុំវិញបញ្ហា លោក សាំ ពិសិដ្ឋ យ៉ាងណាក៏ ដោយនោះ។ គួរបើកការស៊ើប អង្កេតទៅ លើរឿងអាស្រូវ ពុករលួយរបស់លោក សាំពិសិដ្ឋ ជាបន្ទាន់ ៕