ថ្ងៃច័ន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨
គេហទំព័រ សមាគមន៍អ្នកកាសែតកម្ពុជា ដើម្បីអភិវឌ្ឍន៍ || ទំនាក់ទំនងការិយាល័យៈ 088 8 202 606 - 092 202 606
ក្រុមហ៊ុន ហូវជីវ៉ៃ បន្តការដឹកជញ្ជូន ឈើប្រណិតចេញទៅស្រុកស្ងៀមស្ងាត់
Thu,15 February 2018 (Time 04:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 283នាក់)

លោក ហូវជីវ៉ៃ មេឈ្មួញឈើធំ ជាងគេនៅ ខេត្តរតន:គិរី និងខេត្តស្ទឹងត្រែង និង លោកណា ក់មេឈ្មួញឈើក្នុង ខេត្តស្ទឹងត្រែង ការពិតជាមនុស្ស តែមួយក្នុងការ បំផ្លាញ ព្រៃឈើនៅ ប្រទេសកម្ពុជា ស្ទើរតែរលាយ ជាមិនខានទ្បើយ

ខេត្តរតនគិរី៖ ប្រភពពីពលរដ្ឋបានឱ្យដឹងថា សមត្ថកិច្ចគ្រប់ស្ថា ប័នក្នុង ខេត្តរតនគិរី រួម​​ទាំង ក្រុមមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ផងត្រូវគេរាយការណ៍ថា រហូតមកដល់ ពេលនេះនៅតែ បន្តបើកដៃឲ្យមេឈ្មួញល្បី ឈ្មោះ វ៉ៃ និងណាក់ហៅជាមន្ត្រី កង​រាជអាវុធហត្ថ បន្តធ្វើសកម្ម មភាពប្រមូលទិញ និងដឹកឈើប្រណីត ឆ្លងដែនទៅកាន់ ប្រទេសវៀតណាម បានយ៉ាងរលូន ដោយគ្មានសមត្ថកិច្ច ណាហ៊ាន ចុះបង្រ្កាប។ សូម្បីតែលោកនាយ ឧត្តមសេនីយ៍ សៅ សុខា ជាអគ្គមេ បញ្ជាការរងនៃ កងយុទ្ធ​ពលខេមរភូមិន្ ទនឹងជាមេបញ្ជាការ កងរាជអាវុធហត្ថលើ ផ្ទៃប្រទេសដែលាហើយ លោកនាយ ឧត្តមសេនីយ៍ ត្រូវបានប្រមុខ រាជរដ្ឋាភិបាល ភារកិច្ច ចទទួលបន្ទុក់ គណ:កម្មាធិការបង្រ្កាប បទល្មើសព្រៃឈើ ទូទាំងប្រទេសទៀតផង។

តាមប្រភពពលរដ្ឋ បានបន្ថែមឲ្យដឹងថា ឈើប្រណីតប្រភេទ ធ្នង់រាប់ពាន់ កំណាត់ ត្រូវបាន ក្រុមឈ្មួញដឹក ជញ្ជូនតាមផ្លូវ ទឹកទន្លេសេសាន យកមកគរស្ដុបទុក នៅ​ចំណុចកំពង់ដរស៊ី នឿនចាស់ សម្រាប់ឲ្យរថយន្ដធន់ធំ ចូលទៅដឹកបន្ដ។ ក្រៅពី​នោះក៍នៅ មានការលាក់ទុក នៅចំណុចភូមិកាឡាន់ញ៉ៃ ឃុំប៉ុង ស្រុកវើនសៃខេត្ត រតនគីរីផងដែរ។

បើតាមសេចក្ដីរាយការណ៍ ថាបច្ចុប្បន្ន ក្រុមឈ្មួញឈើ ទាំងពីរនាក់ខាង លើកំពុង​សម្រុកដឹក ឈើទាំងនោះ តាមរថយន្ដធន់ធំ ទាំងយប់ទាំងថ្ងៃ តាមកំពង់ចម្លងស៊ីនឿន ចាស់ហើយបាន ដឹកចេញ តាមចំណុច ផ្លូវលំក្រាលគ្រួស ក្រហមចេញពី ស្រុកវើន​សៃ ឆ្លងកាត់ស្រុកអូរ ជុំចេ ញទៅតាមផ្លូវជាតិ លេខ៧៨អា ឆ្ពោះទៅកាន់ច្រកទ្វារ អន្ដរ​ជាតិអូយាដាវ (វៀតណាមហៅ លាថាញ់) និងបង្ហួសទៅ ក្នុងទឹដីវៀត​ណាមតែម្ដង។

ជាមួយគ្នានោះបើតាម សេចក្ដីរាយការណ៍ ភ្នាក់ងារនៅតំបន់នោះ សុទ្ធតែបានតាម ដាននូវបទ ល្មើសបញ្ហាដឹកនាំ បានបន្ថែមថា អ្នករកស៊ីឈើ ប្រណីតទាំង ពីរនាក់ខាង លើមិនត្រូវបាន សម ត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តឬក្រុមមន្ត្រី ជំនាញរដ្ឋបាលព្រៃឈើ ធ្វើការបង្ក្រាបទេដោយ ត្រូវបាន រក្សា ទុកជាឆ្នាំងបាយ របស់ពួកគេ។

ចំណែកឯកឧត្តមថោង សាវុន អភិបាលនៃ គណៈអភិបាល ខេត្តរតនៈគិរី ពុំដែលបានឃើញ ការសម្រេចចិត្តចុះបង្រ្កាប ឈ្មួញរកស៊ីឈើ ប្រណិតនោះទ្បើយ។ (ព័ត៌មានបឋម) យើងនឹងធ្វើ ការ ចុះផ្សាយនឹងរំលឹកអំពី ការរកស៊ីឈើប្រណិត នៅស្រុកខ្មែរតាំង ពីខេត្តឯទៀត។