ថ្ងៃច័ន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨
គេហទំព័រ សមាគមន៍អ្នកកាសែតកម្ពុជា ដើម្បីអភិវឌ្ឍន៍ || ទំនាក់ទំនងការិយាល័យៈ 088 8 202 606 - 092 202 606
ខ្យល់កន្រ្តាក់ បំផ្លាញ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នង, បង្គោលភ្លើង១៣បង្គោល និងហាងកាហ្វេ១ នៅខេត្តកំពង់ធំ
Fri,23 February 2018 (Time 06:32 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 272នាក់)

(កំពង់ធំ)៖ ខ្យល់កន្ត្រាក់ (ភ្លៀងលាយខ្យល់) បានធ្វើឲ្យផ្ទះប្រពលរដ្ឋចំនួន១២ខ្នង, បង្គោលភ្លើង១៣បង្គោល និងហាងកាហ្វេមួយកន្លែង ត្រូវបា​នខូចខាត ស្ថិតនៅចំណុចភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈនេះ មួយថ្ងៃទៀត កម្ពុជាមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ដោយសារឥទ្ធិពលខ្យល់ដែលបក់មកពីទិសខាងកើត (ពីសមុទ្រ) និងកម្រិតសម្ពាធទាបខ្សោយ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា មកដល់ពេលនេះ ព្យុះទី២ បានអស់ឥទ្ធិពលទាំងស្រុងហើយ ប៉ុន្ដែខ្យល់ដែលបក់មកពីទិសខាងកើត (ពីសមុទ្រ) និងកម្រិតសម្ពាធទាបខ្សោយបាន និងកំពុងបង្កើន​ឥទ្ធិពលមកលើកម្ពុជា។ លក្ខណៈបែបនេះ នឹងបង្កឲ្យកម្ពុជា មានភ្លៀងកក់ខែបន្ដធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើន (នៅថ្ងៃទី២២-២៣ ខែកុម្ភៈ) ពិសេសនៅតាមបណ្ដាខណ្ឌ ស្រុក ក្រុង នៃរាជធានី-ខេត្តមួយចំនួន ដូចជា៖ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កណ្ដាល កំពង់ស្ពឺ តាកែវ ស្វាយវៀង ព្រៃវែង និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៕