ថ្ងៃច័ន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨
គេហទំព័រ សមាគមន៍អ្នកកាសែតកម្ពុជា ដើម្បីអភិវឌ្ឍន៍ || ទំនាក់ទំនងការិយាល័យៈ 088 8 202 606 - 092 202 606
យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៤៥៤គ្រឿង និងផាកពិន័យ១៨៦គ្រឿង
Fri,23 February 2018 (Time 06:34 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 280នាក់)

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៩១១គ្រឿង រកឃើញល្មើសច្បាប់៤៥៤គ្រឿង (ម៉ូតូ៨១ភាគរយ) អប់រំ២៦៨គ្រឿង និងផាកពិន័យ១៨៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ។